ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជានៅក្នុងប្រអប់ស៊ូស៊ី មានដាក់សន្លឹកស្មៅផ្លាស្ទីក?

    BY autoadmin June 20, 2019
    ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជានៅក្នុងប្រអប់ស៊ូស៊ី មានដាក់សន្លឹកស្មៅផ្លាស្ទីក?

    ជាធម្មតារាល់ពេល ដែលអ្នកទិញស៊ូស៊ីញ៉ាំ អ្នកប្រហែលជាធ្លាប់ឃើញថា នៅក្នុងប្រអប់ស៊ូស៊ីរបស់អ្នក មានតាំងពីបន្ទះខ្ញី, គ្រឿង​ហឹរ​ជប៉ុន​វ៉ាសាបិ និងសន្លឹកស្មៅជ័រ។ ប៉ុន្តែលោកអ្នកធ្លាប់ឆ្ងល់អត់ថា​ ចុងភៅគាត់ដាក់សន្លឹកស្មៅជ័រទាំងនោះមកធ្វើអ្វី បើញ៉ាំមិនបានដដែល? ជាការពិតបំណែកនៃសន្លឹកស្មៅជ័រទាំងនោះ គឺមិនមែនគ្រាន់តែសម្រាប់ការតុបតែងឱ្យមើលទៅស្រស់ស្អាតនោះទេ ប៉ុន្តែវាជាប្រពៃណីដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

    បើយោងតាមលោក Masa Sasaki ដែលជាចុងភៅនៃភោជនីយដ្ឋាន Sasaki នៅទីក្រុង San Francisco របស់អាមេរិក បាននិយាយថា៖ «វាមកពីពីពាក្យ Haran ដែល Ha គឺស្លឹក ចំណែក Ran គឺផ្កាអ័រគីដេ ឬលីលី» ។ មនុស្សប្រើ Haran ដើម្បីទប់ស្កាត់ក្លិនអាហារ និងរសជាតិមិនឱ្យឆ្លងគ្នាទៅវិញទៅមក ឧទាហរណ៍៖ ពីសាច់ត្រីទៅបាយ។ ហើយចុងភៅជនជាតិជប៉ុនតែងតែប្រើស្លឹកឫស្សីដាក់នៅចន្លោះអាហារទាំងនោះ ដែលវាមិនត្រឹមតែជួយការពារអាហារកុំឱ្យរសជាតិចូលគ្នាបាត់បង់រសជាតិនីមួយៗ ប៉ុន្តែវាក៏ជួយការពារកុំឱ្យកើតបាក់តេរីផងដែរ។

    ចំណែក Baran ដែលយើងឃើញថាដូចជាស្មៅជ័រនោះ គឺជាប្រពៃណីដ៏មានកិត្តិនាមនៅប្រទេសជប៉ុន ដែលវាជាសិល្បៈនៃការកាត់ស្លឹកឈើចេញជារូបគំរូអ្វីមួយ ដែលវាត្រូវបានគេស្គាល់ឈ្មោះថា sasagiri ។ ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ស្លឹកត្រូវបានជំនួសដោយប្លាស្ទិកនៅក្នុងប្រទេសជប៉ុន និងអាមេរិក។ ថ្វីបើផ្លាស្ទិកមិនមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដូចជាស្លឹកឫស្សីក៏ដោយ ក៏វាមានតម្លៃសមរម្យ និងនៅតែអាចបំបែករសជាតិអាហារកុំឱ្យចូលគ្នាបាន៕

    អត្ថបទ៖​ លីដា

    Share This Post: