ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្ដុកក្ដួលណាស់! លោកឪពុកម្នាក់បានថតសំឡេងខ្លួនឯងទុក ដើម្បីឱ្យក្រុមគ្រួសារបានឮសំឡេងរបស់គាត់ជារៀងរហូត ពេលដែលគ្មានវត្តមានគាត់តទៅទៀត

    BY autoadmin June 20, 2019
    ក្ដុកក្ដួលណាស់! លោកឪពុកម្នាក់បានថតសំឡេងខ្លួនឯងទុក ដើម្បីឱ្យក្រុមគ្រួសារបានឮសំឡេងរបស់គាត់ជារៀងរហូត ពេលដែលគ្មានវត្តមានគាត់តទៅទៀត

    យោងតាមប្រភពសារព័ត៌មានចិន CGTN ដែលបានបង្ហោះវីដេអូមួយ ទៅលើបណ្តាញ YouTube នៅចំថ្ងៃទិវាឪពុកបានបង្ហាញថា លោកឪពុកម្នាក់នេះមានឈ្មោះថា Wang Yu មកពីខេត្ត Henan បានថតសំឡេងផ្ដែផ្ដាំរបស់ខ្លួនទុកក្នុងឧបករណ៍ឆ្លាតវៃម៉្យាង ដើម្បីឱ្យគ្រប់គ្នានៅក្នុងគ្រួសារបានឮសំឡេងគាត់ជារៀងរហូត ក្នុងករណីគ្មានវត្តមានរបស់គាត់តទៅមុខទៀត។ រឿងរ៉ាវនេះផងដែរ កំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានភាពក្តុកក្ដួលក្នុងអារម្មណ៍ ខណៈដែលការពិតទៅលោកឪពុកម្នាក់នេះ គាត់កំពុងតែតស៊ូជាមួយជំងឺមហារីក​សួតដំណាក់កាលចុងក្រោយ នៅពេលដែលគាត់ព្យាយាមថតសំឡេងនេះ។

    លោក Wang Yu ត្រូវបានគេរកឃើញថា មានជំងឺមហារីកកាលពី ឆ្នាំ២០១៧ ហើយអំឡុងពេលទទួលការព្យាបាលដោយគីមី គាត់តែងតែមកកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការថតសំឡេងទុក។ ជាអកុសលលោកឪពុកម្នាក់នេះបានទទួលមរណភាពកាលពីខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសំឡេងរបស់គាត់ នៅតែបន្តឮនៅក្នុងផ្ទះរបស់គាត់ជានិច្ច មិនថាជាការរំឭកកូនប្រុសឱ្យភ្ញាក់នៅពេលព្រឹក ឬសូម្បីតែជូនពរកូនប្រុសក្នុងថ្ងៃខួបកំណើត៕

    អត្ថបទ៖ លីដា

    Share This Post: