អ្នកជំនាញបញ្ជាក់ថា ស្ថានីយអវកាសរបស់ចិនមួយនឹងធ្លាក់មកកាន់ភពផែនដីនៅសប្តាហ៍ក្រោយនេះ
បើយោងតាមអ្នកជំនាញបានឲ្យដឹងថា មានស្ថានីយអវកាសរបស់ចិនមួយ ដែលបានដើរផុតការគ្រប់គ្រងអាចនឹងធ្លាក់មកកាន់ភពផែនដីនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការព្យាការណ៍បានបង្ហាញថា ស្ថានីយអវកាសមួយនេះមាន ឈ្មោះថា The Tiangong-1 ដែលត្រូវបានគេដាក់ឲ្យដំណើរការកាលពីអំឡុងឆ្នាំ២០១៦កន្លងទៅនេះ។
ស្ថានីយមួយនេះមានទម្ងន់រហូតដល់ទៅ ៨.៥ តោន និងមានផ្ទុកទៅដោយសារធាតុគីមីជាច្រើនផងដែរ។ យោងតាមការព្យាការណ៍ បានបង្ហាញដែរថា តំបន់មួយចំនួនដែលអាចរងនូវឥទ្ធិពលរបស់ស្ថានីយអវកាសមួយនេះមានដូចជា ទីក្រុង New York, Barcelona, Beijing, Chicago, Istanbul, Rome, Toronto និងតំបន់សំខាន់ៗមួយចំនួនទៀត។
បើយោងតាមអ្នកជំនាញមកពីអង្គភាព ESA បានបញ្ជាក់ថា ស្ថានីយអវកាខាងលើអាចនឹងវាយប្រហារមកកាន់ភពផែនដីក្នុងអំឡុងថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃ៦ ខែមេសា។ រហូតមកទល់នឹងពេលនេះក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែខិតខំរកវិធីទប់ស្កាត់ផលប៉ះពាល់នៃការវាយប្រហាររបស់ស្ថានីយអវកាសនេះឲ្យនៅតិចបំផុត៕



បណ្តាប្រទេស ដែលនឹងទទួលរងផលប៉ះពាល់
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail