ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកទើបអភិវឌ្ឍន៍គ្រាប់មីស៊ីលថ្មី ដែលអាចហោះបានល្បឿនរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ

    BY autoadmin June 21, 2019
    អាមេរិកទើបអភិវឌ្ឍន៍គ្រាប់មីស៊ីលថ្មី ដែលអាចហោះបានល្បឿនរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ

    អាមេរិកទើបតែបានអភិវឌ្ឍន៍នូវគ្រាប់មីស៊ីលថ្មីមួយរបស់ខ្លួន ដែលមីស៊ីលនេះមានលក្ខណៈពិសេសជាច្រើនបើធៀបទៅនឹងអាវុធជំនាន់មុនៗ។ គ្រាប់មីស៊ីលថ្មីនេះ ត្រូវបានគេរាយការណ៍ថា អាចហោះបានក្នងល្បឿនរហូត 4,600mph (ប្រហែល 7,400 គីឡូម៉ែត្រក្នុងមួយម៉ោង)។ បើធ្វើការប្រៀបធៀបអំពីល្បឿននៃការធ្វើដំណើរ និងល្បឿនសំឡេងវិញ គឺគ្រាប់មីស៊ីលប្រភេទនេះអាចហោះលឿនជាងសំឡេងដល់ទៅ ៥ ដង។ ចំណុចពិសេសមួយទៀត របស់មីស៊ីលនេះគឺវាបំពាក់ដោយម៉ាស៊ីនទំនើប 3D-Printed ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត មិនទាន់មានប្រទេសណាអាចធ្វើបាននៅឡើយទេ។ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក គ្រោងចំណាយថវិការហូតដល់រាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍មីស៊ីលប្រភេទនេះនៅប៉ុន្មានឆ្នាំខាងមុខនេះ ខណៈមហាអំណាចរុស្ស៊ី និងចិន កំពុងតែអភិវឌ្ឍន៍លើវិស័យយោធារបស់ខ្លួនផងដែរ។

    តាមរយៈមីស៊ីលល្បឿនលឿននេះ ត្រូវបានគេជឿថានឹងជួយជំរុញឲ្យវិស័យយោធាអាមេរិកកាន់តែមានភាពខ្លាំងក្លា និងរឹងមាំ ថែមមួយកម្រិតទៀត។ លោកអ្នកអាចទស្សនារូបភាពនៃគ្រាប់មីស៊ីលនេះដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post: