ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្លាប់ដោយសារគ្រឿងញៀននៅហ្វីលីពីនកាន់តែកើនឡើង ខណៈប្រធានាធិបតីលោក ដូតឺតេ ក៏សារភាពថា ទប់លែងជាប់ហើយ

    BY autoadmin June 20, 2019
    អ្នកស្លាប់ដោយសារគ្រឿងញៀននៅហ្វីលីពីនកាន់តែកើនឡើង ខណៈប្រធានាធិបតីលោក ដូតឺតេ ក៏សារភាពថា ទប់លែងជាប់ហើយ

    មេបញ្ជាការប៉ូលិសហ្វីលីពីនកាលពីថ្ងៃពុធបានបង្ហាញថា មនុស្សចំនួន ១,៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន បន្ទាប់ពីប្រធានាធិបតី លោក រូឌ្រីហ្គូ ដូតឺតេ បានសារភាពថា គាត់គ្រប់គ្រងលើការបង្ក្រាបនេះលែងជាប់ទៀតហើយ។ តួលេខចុងក្រោយដែលចេញដោយពីប៉ូលីសជាតិហ្វីលីពីនបានឱ្យដឹងថា រហូតដល់ពេលនេះចំនួនអ្នកស្លាប់ជាផ្លូវការមានដល់ជាង ៦,៦០០នាក់ ឯណោះ។

    ភ្លាមៗនោះវាបានជំរុញឱ្យក្រុមអ្នកតវ៉ាធ្វើការទាមទារឱ្យមានការស៊ើបអង្កេតពេញលេញមួយ ទៅលើការបង្ក្រាបរបស់លោក ដូតឺតេ ដែលក្រុមសិទ្ធិមនុស្សទាំងនោះអះអាងថា លោកដូតឺតេ នឹងទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សរហូតដល់ ៣០,០០០នាក់ រួមទាំងការសម្លាប់ទាំងគ្មានច្បាប់អនុញ្ញាត។ កាលពីសប្តាហ៍មុនលោក Rodrigo Duterte បានប្រាប់ថា គាត់គ្រប់គ្រងលើការបង្ក្រាបនេះលែងជាប់ហើយ និងបាននិយាយថា ប្រទេសហ្វីលីពីនកំពុងត្រូវបាន «ស្រូបដោយគ្រឿងញៀន» ។ គាត់បានបន្តថា៖ «គ្រឿងញៀន, ខ្ញុំមិនអាចគ្រប់គ្រង son of a b**** នេះបានទេ ទោះបីជាខ្ញុំបានបញ្ជាឱ្យមានការបាញ់សម្លាប់ពួកវាក៏ដោយ»។ អ្នកនាំពាក្យប៉ូលិសជាតិលោកវរសេនីយ៍ឯក Bernard Banac បាននិយាយថា៖ «យ៉ាងហោចណាស់មនុស្សចំនួន ១,៦០០នាក់ ទៀតបានស្លាប់ នៅចន្លោះខែមករា និងខែឧសភា ហើយភាគច្រើនការស្លាប់ទាំងនេះគឺដោយសារពួកគេបានប្រឆាំងនឹងការចាប់ខ្លួន»៕

    អត្ថបទ៖ លីដា

    Share This Post: