ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសាកសួរ និងផ្តល់អំណោយមនុស្សធម៌ ដល់ស្ត្រីរងគ្រោះនៅមជ្ឈមណ្ឌលអាហ្វេស៊ីប ទុំឌី

    BY Khmernote Media June 20, 2019
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសាកសួរ និងផ្តល់អំណោយមនុស្សធម៌ ដល់ស្ត្រីរងគ្រោះនៅមជ្ឈមណ្ឌលអាហ្វេស៊ីប ទុំឌី

    នៅព្រឹកថ្ងៃទី២០ ខែមិថុនា ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជាចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ក្មេងៗ និងស្ត្រីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ និងស្តារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូល ដើម្បីប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុក្ខដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វែងយល់យ៉ាងច្បាស់ ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយណា ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។ «ទីណា មានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

    អំណោយដែលផ្តល់ជូនសម្រាប់១១១នាក់ ក្នុងនោះមានក្មួយៗជាសិស្សានុសិស្សចំនួន ៧៧នាក់ បុគ្គលិកចំនួន ៣១នាក់ បុគ្គលកបរទេសចំនួន ៣នាក់ដែលរួមមានគ្រឿងឧបភោគ-បរិភោគ និងថវិកា៥លានរៀល ជូនមជ្ឈមណ្ឌលអាហ្វេស៊ីប ទុំឌី។ ​​​​ក្មួយៗសិស្សានុសិស្ស ៧៧នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល បុគ្គលិក គ្រូ ៣១នាក់ក្នុងម្នាក់ៗ ចំនួន ១០ម៉ឺនរៀល បុគ្គលិកបរទេស ៣នាក់ក្នុងម្នាក់ៗទទួលបាន ក្រមា១ កន្លះខ្ទាស់អាវស្លឹកមាសសញ្ញាកាកបាទក្រហមកម្ពុជា១គ្រឿង និងរៀបចំម្ហូបអាហារ ១៥តុ ដែលសរុបការចំណាយលើស្បៀង សម្ភារ និងថវិកាទាំងអស់មានចំនួន ៧,៧៦៥ដុល្លារអាមេរិក(ប្រាំពីពាន់ប្រាំពីរយហុកសិបប្រាំដុល្លារ)។ គួររំលឹកឲ្យដឹងផងដែរថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្លាប់បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ផ្តល់អំណោយ និង អាហារសាមគ្គីដល់កុមារ និងបុគ្គលិកនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ៣លើករួចមកហើយផងដែរ៕

    ប្រភព៖ cabinet of samdech bun rany hunsen
    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay