អាមេរិកនិយាយថា អ៊ីរ៉ង់បានធ្វើកំហុសដ៏ធំមួយ នៅក្នុងការបាញ់ទម្លាក់ Drone ស៊ើបការណ៍របស់ខ្លួន
កាលពីថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ បាននិយាយថា៖ «អ៊ីរ៉ង់បានធ្វើកំហុសដ៏ធំមួយ» នៅក្នុងការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក (surveillance drone)។ ការធ្វើអត្ថាធិប្បាយរបសលោក ដូណាល់ ដ្រាំ គឺមានឡើងបន្ទាប់ពីក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍សម្ងាត់អាមេរិកមួយគ្រឿងនៅក្នុងដែនអាកាសអ៊ីរ៉ង់។ ចំពោះរឿងនេះលោក ដ្រាំ មិនយល់ស្របទេ ដោយនិយាយថា យន្ដហោះគ្មានអ្នកបើកបរស៊ើបការណ៍នេះ គឺស្ថិតនៅលើដែនទឹកអន្តរជាតិប៉ុណ្ណោះ។ លោកបានបន្ថែមថា ខាងអ៊ីរ៉ង់ប្រហែលជាមានបញ្ហាបច្ចេកទេស ហើយពួកយើងនឹងគង់តែរកឃើញពីមូលហេតុរបស់រឿងនេះ។
កងយោធាអាមេរិកបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើករបស់ Global Hawk ត្រូវបានបាញ់ទម្លាក់។ ហើយពួកគេបានហៅថាឧបទ្ទវហេតុនេះថា ជាការវាយប្រហារដោយមិនប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិឃ្លាំមើលរបស់អាមេរិក ដែលមិនបានរំលោភលើដែនអាកាសរបស់អ៊ីរ៉ង់ នៅក្នុងបេសកកម្មរបស់ខ្លួនទាល់តែសោះ។ ការវាយប្រហារនេះ បានត្រឹមតែបន្ថែមភាពតានតឹងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងក្រុង Tehran ប៉ុណ្ណោះ។ សហរដ្ឋអាមេរិកក៏បានឱ្យដឹងដែរថា អ៊ីរ៉ង់ក៏ស្ថិតនៅពីក្រោយការវាយប្រហារលើរថក្រោះចំនួន ២ នៅក្បែរច្រកសមុទ្រ Hormuz កាលពីសប្តាហ៍មុន ហើយអាមេរិកបានបញ្ជូនកងទ័ពបន្ថែម ១,០០០នាក់ ទៅមជ្ឈឹមបូព៌ា ដើម្បីជាការឆ្លើយតបផងដែរ៕

អត្ថបទ៖ លីដា