គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកសុីម៉ង់ត៍និងម៉ូតូនៅក្រុងព្រះសីហនុ ធ្វើឲ្យអ្នកគ្រូបង្រៀនម្នាក់ទទួលមរណភាព
ក្រុងព្រះសីហនុ៖ ស្ត្រីរងគ្រោះម្នាក់ដែលជិះម៉ូតូហើយត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុក កាលពីម៉ោង១រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានទទួលមរណភាពហើយ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ ស្ត្រីរងគ្រោះមានឈ្មោះចាន់ សុភ័ក្ត្រ ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកគ្រូបង្រៀន នៅសាលាបឋមសិក្សាចំការកៅស៊ូសង្កាត់០១ ក្រុងព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះតាមសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងគ្មានផ្លាកលេខ របស់ក្រុមហ៊ុនតាំងម៉េងរ័ត្ន បើកបរចុះផ្លូវចំណោតពីផ្លូវបំបែកសេតេ ទៅផ្លូវបំបែករ៉ា លុះមកដល់មកកន្លែងកើតហេតុ ក៏បុករះម៉ូតូមួយគ្រឿងម៉ាកScoopy ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ ១G-៧៦៧៣ បណ្តាលអោយស្ត្រី អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ក្រោយពេល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាមួយគ្នានេះ អ្នកបើកបររថយន្តបង្ក ក៍រងរបួសបាក់ជើងធ្ងន់ធ្ងរដែរ។ សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង៕






ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន