មនុស្សស្រីគ្រប់រូបដែលចង់បានដៃគូក្នុងជីវិតដោយសារតែខ្លាចភាពឯកាតើពិតដែរទេ?
មិនថាមនុស្សស្រី រឺក៏ប្រុសនោះទេសុទ្ធតែមានជំរើសនៅក្នុងការជ្រើសរើសដៃគូរបស់ខ្លួន។ ដោយអ្នកខ្លះជ្រើសរើសបានដៃគូល្អចេះយកចិត្តទុកដាក់ ចេះមើលថែរហើយថែមទាំងមានការជូនកាដូនៅក្នុងថ្ងៃសំខាន់ទៀតផង។ តែមិនប្រាកដសុទ្ធតែជួបស្នេហាដ៏ផ្អែមល្ហែមគ្រប់គ្នានោះទេ។ ពេលខ្លះនារីគ្រប់រូបចង់បានដៃគូស្នេហាដើម្បីតែបំបាត់នូវភាពឯការបស់ខ្លួននិងមិនមែនជាការស្រលាញ់នោះទេ។ ដូចនេះអ្នកចង់ដឹងថាអារម្មណ៍អ្នកយ៉ាងណាគួរតែចំណាយពេលអាននូវអត្ថបទខាងក្រោមនេះ៖
១. ការភ័យខ្លាចនៅម្នាក់ឯង៖ នៅពេលដែលអ្នកនៅម្នាក់ឯងយូរពេកនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកា និងចាប់ផ្ដើមនឹកដល់មនុស្សម្នាក់ដែលតែងតែចាំធ្វើល្អមកលើអ្នក។ ហើយពេលខ្លះអ្នកចង់បាននរណាម្នាក់ដើម្បីមកសម្លាប់ពេលវេលា ហើយអ្នកនិងចាប់ផ្ដើមគិតថាគេមិនមែនជាមនុស្សដែលត្រឹមត្រូវនិងអ្នក។ បើសិនជាអ្នកនៅក្នុងស្ថានភាពបែបនេះ អ្នកគួរតែនៅម្នាក់ឯងជាជាងរើសមនុស្សម្នាក់ដើម្បីបំបាត់ភាព ឯកា ព្រោះអ្នកនឹងធ្វើបាបចិត្តអ្នកដទៃដោយសារតែបំពេញសេចក្ដីត្រូវការរបស់ខ្លួន។

២. សម្ពាតពីអ្នកជុំវិញខ្លួន៖ នេះជារឿងមួយដែលអ្នកមិនទាន់មានគូតែងតែជួប ដោយនៅពេលដែលមានការណាត់ជួបជាមួយនឹងមិត្តភក្ដិម្ដងៗពួកគេតែងតែទៅជាមួយនឹងមិត្តប្រុស។ ដែលធ្វើឲ្យយើងកាន់តែមានអារម្មណ៍ឯកាលើសដើម និងធ្វើឲ្យយើងក៏ចង់បានទំនាក់ទំនងល្អបែបនេះដែរ។

៣. អារម្មណ៍ភ័យខ្លាចការចាកចេញ៖ ការដែលយើងបានមានទំនាក់ទំនងស្នេហាដោយយើើងខ្លាចអារម្មណ៍នៃការបែកបាក់គ្នា និងការឈ្លោះគ្នាជាមួយនឹងដៃគូរបស់យើង។ ហើយយើងក៏មិនចង់ចាប់ដើមជាមួយនឹងអ្នកថ្មី ដោយសារតែខ្លាចអារម្មណ៍ទាំងនេះវិលមកម្ដងទៀត។

៤. ការអាត្មានិយម៖ នៅពេលដែលមាននរណាម្នាក់មកនិយាយល្អពីអ្នក សរសើរអ្នកគ្រប់ពេល ដែលវាធ្វើឲ្យអ្នកមានមោនភាពមកលើខ្លួនហើយអ្នកក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងគេ។ នេះជារឿងមួយដែលខុសខ្លាំងព្រោះថាយើងមិនបានស្រលាញ់បុរសម្នាក់នោះពិតនោះទេ អ្នកគ្រាន់តែមានអារម្មណ៍អាត្មានិយម និងគ្រាន់ តែចង់បាននរណាម្នាក់មកកំដអារម្មណ៍ និងចាំតែនិយាយល្អដាក់អ្នកប៉ុណ្ណោះ។
