ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០១៩ផ្ទុះជម្ងឺគ្រុនឈាមខ្លាំង ក្រសួងអប់រំចេញសេចក្តីណែនាំនូវ វិធានការបង្ការ និងការពារជម្ងឺមួយនេះ ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    BY Khmernote Media June 21, 2019
    ឆ្នាំ២០១៩ផ្ទុះជម្ងឺគ្រុនឈាមខ្លាំង ក្រសួងអប់រំចេញសេចក្តីណែនាំនូវ វិធានការបង្ការ និងការពារជម្ងឺមួយនេះ  ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    យោងតាមសេចក្តីជូនដំណឹងព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីវិធានការទប់ស្កាត់ និងការពារការផ្ទុះឡើងនូវជម្ងឺគ្រុនឈាម និងរួមគ្នាប្រយុទ្ធនឹងជម្ងឺគ្រុនឈា​ម ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់ប្រធានមន្ទីរអប់រំយុវជន និងកីឡា គ្រប់រាជធានីខេត្ត និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការដូចខាងក្រោម៖

    ១.បំបាត់ជម្រកមូស ៖ លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា, សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក, កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម, ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ, សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹក, សម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ កង់ ថង់ប្លាស្ទិក សំបកដូង និង ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។

    ២.ការការពារខ្លួនកុំឲ្យមូសខាំ៖ ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង, កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ, បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់។

    ៣. ការបញ្ជូនអ្នកជំងឺ៖ ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព រឺមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុត និងជាបន្ទាន់មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជនផងដែរ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay