ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បាក់រលំអាគារកំពស់៧ជាន់នៅក្រុងព្រះសីហនុទាំងព្រលឹម មិនដឹងស្លាប់ និងរបួសប៉ុន្មាននាក់នៅឡើយ (មានវីដេអូ)

    BY Khmernote Media June 22, 2019
    បាក់រលំអាគារកំពស់៧ជាន់នៅក្រុងព្រះសីហនុទាំងព្រលឹម មិនដឹងស្លាប់ និងរបួសប៉ុន្មាននាក់នៅឡើយ (មានវីដេអូ)

    ក្រុងព្រះសីហនុ-(ដំណឹងបឋម) អាគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។ សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនោះ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay