ព័ត៌មានជាតិ
Update: ចិន៣នាក់ស្លាប់ និងរបួស១៣នាក់ ក្នុងចំណោមកម្មករ១០០នាក់ ដែលធ្វើការនៅក្នុងអាគារបាក់រលំនោះ
BY Khmernote Media
June 22, 2019
ក្រុងព្រះសីហុន-កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ អាគារកំពុងសង់កំពស់៧ជាន់មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ។ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានជនជាតិចិនចំនួន៣នាក់បានស្លាប់ និងរបួស១៣នាក់ ក្នុងចំណោមកម្មករធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់៕

អត្ថបទ៖ សេម
រូបភាព និងវីដេអូ៖ លោក Huy Bunleng










