ហួសចិត្ត ! យកកូនអាយុ៣ឆ្នាំរបស់ខ្លួនមកទុកចោលនៅកន្លែងចតរថយន្ត ព្រោះខ្លាចគ្មានកន្លែងចត
បរទេស ៖ នាពេលបច្ចុប្បន្នចរាចរណ៍មានការកកស្ទះខ្លាំងណាស់ កន្លែងសំរាប់ទុកអោយរថយន្តចតក៏មានភាពមមាញញឹក បែបនេះទើបមានអ្នកខ្លះប្រើវិធីប្លែកដើម្បីរក្សាចន្លោះទុកដាក់រថយន្តខ្លួនឯង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយបន្ទាប់ពីមានមនុស្សម្នាជាច្រើនបានបង្ហាញកាខឹងសម្បារយ៉ាងខ្លាំង ដោយសារតែម្តាយម្នាក់មិនបារម្ភពីសុវត្ថិភាពកូនទុកគេអោយអង្គុយនៅចន្លោះកន្លែងចតរថយន្ត។ ម្ខាស់គណនីម្នាក់ដែលមានឈ្មោះ Winn Tann បានបង្ហោះរូបក្មេងប្រុសវ័យ៣ឆ្នាំម្នាក់ដែលត្រូវបានទុកចោលនៅចន្លោះកន្លែងចតរថយន្តមួយកន្លែង។

ក្រោយពីសាកសួរទើបគាត់ដឹងថាក្មេងប្រុសម្នាក់នេះត្រូវម្តាយប្រាប់អោយចាំនៅទីនោះរហូតដល់នាងនិងរថយន្តត្រលប់មកវិញ។ បុរសម្ចាស់គណនីនេះបានបង្ហាញការមិនពេញចិត្តជាខ្លាំង នៅពេលដែលស្រ្តីនោះបែរជាមិនគិតពីសុវត្ថិភាពរបស់កូន ហើយអោយគេមកអង្គុយនៅកន្លែងនេះក្រោមអាកាសធាតុដ៏ក្តៅបែបនេះទៀត។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួបបានបង្ហាញមតិយោបល់ថានេះប្រហែលជាវិធីសាស្រ្តទុកចន្លោះដាក់រថយន្តរបស់ស្រ្តីជាម្តាយក្មេង៣ឆ្នាំនេះហើយ ព្រោះតំបន់នោះជាតំបន់ដែលមានចរាចរណ៍មមាញឹកខ្លាំងណាស់។ តែការយកក្មេមកចោលនៅកន្លែងដែលមានរថយន្តចេញចូលច្រើន ហើយនៅក្រោមកំដៅដ៏ក្តៅបែបនេះគឺមិនល្អនោះទេសំរាប់ក្មេង៕

ប្រភព ៖ thecoverage