ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាគារដែលបាក់រលំធ្វើឲ្យស្លាប់ និងរបួសជាច្រើននាក់ តាមពិតគឺជាសំណង់គ្មានលិខិតច្បាប់អនុញ្ញាត

    BY Khmernote Media June 22, 2019
    អាគារដែលបាក់រលំធ្វើឲ្យស្លាប់ និងរបួសជាច្រើននាក់ តាមពិតគឺជាសំណង់គ្មានលិខិតច្បាប់អនុញ្ញាត

    កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារកំពុងសង់កំពស់៧ជាន់​មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ ហើយខណៈនេះប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។ គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។

    យ៉ាងណាមិញក៏មានដំណឹងថ្មីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្ថែមថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់នេះ ពុំមានលិខិតច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ ហើយអាជ្ញាធរក៏ធ្លាប់ចុះទៅហាមឃាត់មិនឲ្យសាងសង់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន មិនព្រមសហការ។ គួររំលឹកថាការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay