ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងអន្តរាគមន៍បញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រត្តិការជួយសង្គ្រោះក្នុងករណីបាក់រលំសំណង់សណ្ឋាគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ

    BY Khmernote Media June 22, 2019
    កម្លាំងអន្តរាគមន៍បញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រត្តិការជួយសង្គ្រោះក្នុងករណីបាក់រលំសំណង់សណ្ឋាគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ

    ដោយសារស្ថានភាពធ្ងន់ធ្ងរ កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអាគារសំណង់សណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់ដែលបាក់រលំនៅក្រុងព្រះសីហនុ ក្នុងនោះកម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០​ ក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅមុនថ្ងៃត្រង់ថ្ងៃ២២មិថុនា២០១៩នេះ ដើម្បីប្រត្តិការជួយសង្គ្រោះ រួមជាមួយអជ្ញាធរខេត្តព្រះសីហនុ។

    គួររំលឹកថា​កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារកំពុងសង់កំពស់៧ជាន់​មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ ហើយខណៈនេះប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។ គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay