ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខណៈនេះឃាត់ខ្លួនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ដែលជាជនពាក់ព័ន្ធនឹងករណីដួលរលំអគារកំពុងសាងសង់កំពស់៧ជាន់

    BY Khmernote Media June 22, 2019
    ខណៈនេះឃាត់ខ្លួនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ដែលជាជនពាក់ព័ន្ធនឹងករណីដួលរលំអគារកំពុងសាងសង់កំពស់៧ជាន់

    ពេលនេះមានព័ត៌មានបន្ថែមនូវករណីដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយខណៈនេះកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត២០.០៤.១៩៩០ ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង និងទី៤-ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី។ ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត។

    ករណីនេះកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កំពុងរៀបចំសណ្តាប់ធ្នាប់នៅកន្លែងកើតហេតុ និងសហការជាមួយកម្លាំងអង្គភាពជំនាញពាក់ព័ន្ធ កំពុងរើរកកកាយកំនបាក់បែកក្រែងមានជនរងគ្រោះនៅជាប់ទីនោះទៀត។ ជនរងគ្រោះសុទ្ធសឹងតែជាជនជាតិខ្មែរ ស្លាប់៣នាក់ (ប្រុស២នាក់ ,ស្រី១នាក់) ក្នុងនោះបានយកចេញពីគំនរបាក់បែក១នាក់ស្រី នៅជាប់កំពុងយកចេញ ២នាក់ប្រុស។ រងរបួសធ្ងន់-ស្រាលចំនួន ១៨នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ខណៈនេះកម្លាំងស្នងការដ្ឋាននគរបាលជាង១៥០នាក់កំពុងតែសហការណ៏ជួយសង្រ្គោះ និងកកាយគំនរអគារនៅឡើយ។ ស្នងការដ្ឋាននគរបាលខេត្ត និងរាយការណ៍ជាបន្តបន្ទាប់បន្ថែមទៀត ជុំវិញករណីនេះ៕

    ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay