មិនមែនមានតែស្បែកជើងកែងទេដែលធ្វើអោយស្រ្តីមើលទៅស្រស់ស្អាត ប៉ុន្តែស្ទាយស្បែកជើងបែបនេះក៏ធ្វើអោយស្រ្តីមើលទៅឡូយមិនធម្មតាដែរ
សុភាពនារីគ្រប់រូបមុននិងចេញទៅខាងក្រៅម្ដងៗតែងតែមានការរៀបចំខ្លួនជាមួយនឹងសម្លៀកបំពាក់ស្អាត និងមានភាពថ្លៃថ្នូរ តែអ្វីដែលខ្វះមិនបាននោះគឺស្បែកជើង។ ដោយគ្រប់គ្នាតែងតែគិតថាពាក់ស្បែកជើងកែងនិងធ្វើឲ្យពេលដើរមានភាពស្រស់ស្អាត តែអ្នកទាំងនោះយល់ខុសហើយ ព្រោះថាត្រឹមស្បែកជើងប៉ាតតាក៏ធ្វើឲ្យភាពស្រស់ស្អាតទាក់ទាញ។ ខាងក្រោមនេះជាស្ទាយដែលសាកសមបំផុតនៅពេលដែលអ្នកពាក់ស្បែកជើងប៉ាតតា៖
១. អាវយឺតបែបកីឡា៖ ការតុបតែបែបនេះសាមញ្ញ និងទទួលបានការពេញនិយមជាខ្លាំង។

២. ការតុបតែងខ្លួនជាមួយនឹងស្ទាយបែបស៊ីវិល័យ៖ នារីគ្រប់រូបដែលតែងតែតុបតែងស្ទាយបែបយុវវ័យបើសិនជាពាក់ជាមួយនឹងស្បែកជើងប៉ាតតានិងកាន់តែមានភាពស្រស់ស្អាត និងទាន់សម័យ។

៣. ការពាក់ស្បែកជើងប៉ាតតាជាមួយនឹងសំពត់ខ្លី៖ ទោះបីជាអ្នកស្លៀកសំពត់ក៏អ្នកអាចពាក់ជាមួយនឹងស្បែកជើងប៉ាតតាបានដែរ និងកាន់តែធ្វើឲ្យជើងឲ្យមានឃើញស្រលូនតែម្ដង។

៤. អាវយឺតធម្មតា៖ អាវយឺតធម្មតាបែបសប្បាយៗ ជាមួយនឹងខោរខោវប៊យ ថែមស្បែកជើងប៉ាតតាទៀតកាន់តែមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការធ្វើដំនើរ។

ប្រភព៖mthai