អន្តរជាតិ
មូសុងវស្សាបានពន្យាពេល ដែលធ្វើឱ្យប្រទេសឥណ្ឌាមានបញ្ហាខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ
BY autoadmin
June 22, 2019
ប្រទេសឥណ្ឌា៖ នាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយថា បណ្តាញទឹកនឹងទៅដល់ផ្ទះប្រជាជនទាំងអស់នៅតាមជនបទត្រឹម ឆ្នាំ២០២៤ ដោយបានកំណត់គោលដៅដ៏តឹងតែងមួយ នៅចំពេលដែលមនុស្សរាប់រយលាននាក់មិនទាន់មានទឹកស្អាតគ្រប់គ្រាន់ប្រើប្រាស់។ ទឹកជាទូទៅខ្វះខាតនៅរដូវក្តៅប៉ុណ្ណោះ ប៉ុន្តែស្ថានភាពនៅឥណ្ឌាមានភាពអាប់អួជាពិសេសនៅឆ្នាំនេះផ្ទាល់នៅតាមរដ្ឋភាគខាងលិច និងខាងត្បូង។
ប្រជាជនប្រហែល ២០០,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែមិនមានទឹកស្អាតគ្រប់គ្រាន់ប្រើប្រាស់ ហើយប្រជាជន ៦០០លាននាក់ ផ្សេងទៀតក៏បានប្រឈមមុខនឹងភាពតានខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរកាលពីឆ្នាំមុន៕








អត្ថបទ៖ លីដា