ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពុទ្ធោ! អ្នកស្លាប់កើនឡើងដល់ ១០នាក់ហើយ ចំណែកប្រតិបត្តិការសង្គ្រោះនៅតែបន្ត

    BY Khmernote Media June 22, 2019
    ពុទ្ធោ! អ្នកស្លាប់កើនឡើងដល់ ១០នាក់ហើយ ចំណែកប្រតិបត្តិការសង្គ្រោះនៅតែបន្ត

    ក្រុងព្រះសីហនុ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានជនរងគ្រោះមួយចំនួនទៀតដែលនៅមានជីវិតនៅឡើយ ហើយត្រូវបានក្រុមសង្គ្រោះ ជួយទាញយកចេញបានពីគំនរអាគារបាក់បែក និងកំពុងបន្តរុករកអ្នកមានជីវិតបន្តទៀត ពីការរលំបាក់សំណង់អាគារសណ្ឋាគាររបស់ក្រុមហ៊ុនជាតិចិនមួយកន្លែងកំពុងសាងសង់កម្ពស់៧ជាន់។

    ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតត្រឹមម៉ោងជាង៣រសៀល ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ហើយ ចំណែកអ្នករងរបួសជិតជាង២០នាក់ទៀតក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយសារតែប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តគេមិនទាន់ដឹងថានៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលនៅជាប់ក្នុងគំនរអាគារបាក់បែកនេះ។ មន្ត្រីថ្លែងថា បើទោះជាមានកម្លាំងចម្រុះរាប់រយនាក់ជួយអន្តរាគមន៍បែបណាក៏ដោយ ក៏ការកាយគំនរឥដ្ឋបាក់បែកជួបការលំបាកមិនបានលឿនដែលតាមការសន្និដ្ឋានថាអាចប្រើពេលយ៉ាងតិច២ថ្ងៃទើបអាចបញ្ចប់។

    គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត២០.០៤.១៩៩០ ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង និងទី៤-ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី។ ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
    ដោយ៖ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay