ចំនួនស្លាប់ដោយសារបាក់រលំអគារឡើងដល់១៧នាក់ហើយ ពេលនេះដឹងអត្តសញ្ញាណអ្នកស្លាប់ និងរបួសផងដែរ
ក្រុងព្រះសីហនុ- ករណីបាក់រលំអគារសង់ថ្មីនៅក្រុងព្រះសីហនុ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៧នាក់ហើយ (ក្នុងនោះមានស្រីចំនួន៤នាក់) ចំណែកឯអ្នករបួសមានចំនួន២៤នាក់ (ក្នុងនោះមានស្រី២នាក់) នេះបើយោងតាមរបាយការណ៍ផ្លូវការទទួលបានពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយឡែកប្រតិបត្តិការកាយគំនរបែកបាក់និងរុកជនរងគ្រោះ ក៏កំពុងធ្វើបន្ត ដោយមានការចូលរួមពីក្រុមការងារចម្រុះទាំងអាជ្ញាធរកម្ពុជា និងក្រុមសង្គ្រោះរបស់ចិន។
ក្នុងនោះផងដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ ដោយអ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។ ខាងក្រោមនេះគឺជាអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលស្លាប់ និងរបួស ដោយសារបាក់រលំអគារ៕

អត្ថបទ៖ សេម


