កាលពីខែ តុលា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា “ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ”
កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។
លោក ឆាន់ សាផាន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី បានចេញលិខិតមួយច្បាប់ ជម្រាបជូនលោកអភិបាលខេត្តព្រះសីហនុ ដោយស្នើសុំការបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០១៨ ។
លោក ឆាន់ សាផាន បានបញ្ជាក់ថា ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឲ្យកើមមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងគុណភាពសំណង់៕



