ព័ត៌មានជាតិ
រឹតតែសង្វេគ ពេលដឹងថាមានមួយគ្រួសារនៅស្រុកដងទង់ ស្លាប់ទាំងប្តីប្រពន្ធ ក្នុងគ្រោះថ្នាក់បាក់រលំអគារកំពស់ ៧ ជាន់ បន្សល់ទុកកូនកំព្រា ២នាក់
BY Khmernote Media
June 23, 2019
ព័ត៌មានចុងក្រោយគេ គឺ រកឃើញសាកសពបុរសម្នាក់ទៀតក្នុងគំនរអគារ ធ្វើឲ្យអ្នកស្លាប់កើនឡើង១៨នាក់ និងរបួស២៤នាក់ នៅក្នុងគ្រោះថ្នាក់ឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ យោងតាមបងប្រុសម្នាក់ដែលមានឈ្មោះថា ម៉ម សារឿន បានបង្ហោះឲ្យដឹងថា គាត់រឹតតែសង្វេគទៅទៀត នៅពេលដែលដឹងថាប្តីប្រពន្ធ ១ គូ បានស្លាប់នៅក្នុងហេតុការណ៍នោះ និងបន្សល់ទុក កូនកំព្រា ២នាក់។
បងប្រុសបានសរសេររៀបរាប់នៅលើហ្វេសបុកថា៖ “សែនរន្ធត់ ស្លុតចិត្តចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានកំហុសបែបនេះ។ រឹតតែសង្វេគទៅទៀត ពេលដឹងថាមានមួយគ្រួសារនៅស្រុកដងទង់ស្លាប់ទាំងប្តី ប្រពន្ធ បន្សល់ទុកកូនកំព្រា ២នាក់។ សូមវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ទាំងអស់បានទៅកាន់សុគតិភព។”



