ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រាន់តែសម្តេចអំពាវនាវឲ្យសប្បុរសជនជួយជាថវិកាដល់គ្រួសារអ្នកបាត់បង់ជីវិតភ្លាម ឧកញ្ញាជាច្រើននាំគ្នាជួយ មួយភ្លែតរកថវិកាបានជាង១លានដុល្លារ

    BY Khmernote Media June 23, 2019
    គ្រាន់តែសម្តេចអំពាវនាវឲ្យសប្បុរសជនជួយជាថវិកាដល់គ្រួសារអ្នកបាត់បង់ជីវិតភ្លាម ឧកញ្ញាជាច្រើននាំគ្នាជួយ មួយភ្លែតរកថវិកាបានជាង១លានដុល្លារ

    នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីវិលត្រលប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ ភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្រូតដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះជាបន្តជាមួយបងប្អូន ដែលកំពុងធ្វើការនៅទីនោះស្រាប់ភ្លែតតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោក៏បានប្រកាសសុំអំពាវនាវ ឲ្យសប្បុរសជនជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួសក្នុងហេតុការណ៍បាក់រលំអគារនោះផងដែរ។

    បន្ទាប់ពីសម្តេចតេជោអំពាវនាវភ្លាម គេសង្កេតឃើញឧកញ៉ាជាច្រើនបាននាំគ្នាចូលជាថវិកាយ៉ាងច្រើន ដើម្បីជួយក្រុមគ្រួសារជនរងគ្រោះ ដែលក្នុងមានសប្បុរសជនដូចខាងក្រោម៖

    ១.ឧកញ្ញាលាង ឃុន១០មុឺនដុល្លា
    ២.ឧកញ្ញាឃុន សៀ ១០មុឺនដុល្លា
    ៣.ឧកញ្ញាអាង ឈុនលាង ១០មុឺនដុល្លា
    ៤.ឧកញ្ញាឡៅ ម៉េងឃីន ៥មុឺនដុល្លា
    ៥.ឧកញ្ញាគង់ ទ្រីវ ៥មុឺនដុល្លា
    ៦.ឧកញ្ញាវិញ ហួ ២មុឺនដុល្លា
    ៧.ឧកញ្ញាហុីវ គឹមហេ ១មុឺនដុល្លា
    ៨.ឯ.ឧម៉ា ឈឿន និងលោកជំទាវ ១មុឺនដុល្លា
    ៩.កាកបាទក្រហមកម្ពុជា ១០មុឺនដុល្លា
    ១០.ឧកញ្ញាហ៊ុន តូ ១០មុឺនដុល្លា
    ១១មិត្តភក្រ័ឧកញ្ញាហ៊ុន តូចំនួន៦នាក់ ចំនួន៤០មុឺនដុល្លា។

    សង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតពីសប្បុរសជន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay