ព័ត៌មានជាតិ
រកឃើញសព២នាក់ទៀតក្នុងគំនរអគារ ចំនួនអ្នកស្លាប់កើនដល់២៤នាក់ និងរបួស២៤នាក់
BY Khmernote Media
June 24, 2019
ក្រុងព្រះសីហនុ៖ សេចក្តីរាយការណ៍ពីក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា កាលពីវេលាយប់រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែមិថុនានេះ សាកសពជនរងគ្រោះ២នាក់ទៀតជាបុរស ត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែករបស់អគារ។ ដូច្នេះគិតមកត្រឹមវេលាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ចំនួនសរុបជនរងគ្រោះ មានចំនួន៤៨នាក់ក្នុងនោះស្លាប់២៤នាក់ និងរងរបួសចំនួន២៤រូប ហើយក្រុមជួយសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដោយសង្ស័យថា អាចមានមនុស្សនៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

អត្ថបទ៖ សេម


