ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ចុះត្រួតពិនិត្យស្ថានភាពផ្ទាល់នៅទីតាំងបាក់រលំអគារ រហូតដល់ម៉ោង៣យប់ទើបសម្រាក

    BY Khmernote Media June 24, 2019
    សម្តេចតេជោ ហ៊ុន សែន ចុះត្រួតពិនិត្យស្ថានភាពផ្ទាល់នៅទីតាំងបាក់រលំអគារ រហូតដល់ម៉ោង៣យប់ទើបសម្រាក

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដំណើរតាមរថយន្ត ចុះមកត្រួតពិនិត្យផ្ទាល់ដល់ទីតាំងកន្លែងរលំអគារ នៅក្នុងខេត្តព្រះសីហនុ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ រហូតនៅម៉ោងប្រមាណ ៣:៣០យប់ ឆ្លងចូលថ្ងៃទី ២៤ មិថុនា ទើប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅសម្រាក។

    ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ។

    គួររំលឹកថាគិតមកត្រឹមវេលាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ចំនួនសរុបជនរងគ្រោះ មានចំនួន៤៨នាក់ក្នុងនោះស្លាប់២៤នាក់ និងរងរបួសចំនួន២៤រូប ការសង្គ្រោះនៅតែបន្តធ្វើព្រោះមានការសង្ស័យថានៅមានជនរងគ្រោះដែលជាប់នៅក្រោមគំនរ៕

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay