ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរឆក់កាបូប​ មន្ត្រីកងរាជអាវុធហត្ថក្រុង​ នៅម្តុំជិតរង្វង់មូលកាំកូ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដល់ស្រុកមោងឫស្សី​ខេត្តបាត់ដំបង​

    BY Khmernote Media June 24, 2019
    ចោរឆក់កាបូប​ មន្ត្រីកងរាជអាវុធហត្ថក្រុង​ នៅម្តុំជិតរង្វង់មូលកាំកូ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដល់ស្រុកមោងឫស្សី​ខេត្តបាត់ដំបង​

    ចោរឆក់កាបូប​ និងកាំភ្លេីងរបស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៩​ ត្រូវបានចាប់ខ្លួននៅស្រុកមោងឫស្សី​ខេត្តបាត់ដំបង​

    កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមសហការជា​មួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងនគរបាលស្រុកមោងឫស្សី​ បានធ្វេីការតាមប្រម៉ាញ់ចាប់​ខ្លួនមុខស​ញ្ញា​(ឆក់​កាបូប)មន្រ្តីកងរាជអាវុធហត្ថនៅ​រាជធានីភ្នំពេញ​ នៅម្តុំជិតរង្វង់មូលខាំកូ​ យកបានអាវុធខ្លី​ និងប្រាក់​​ដុល្លារមួយចំនួនកាលពីថ្ងៃទី១២​ ខែ​មិថុ​នា​ ឆ្នាំ២០១៩​ ដែលបានរត់មកលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោម​បក្ស​ពួកគេផ្សេងទៀត។

    ក្រោយពេលធ្វេីសកម្មភាពរួច​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដទៃទៀត​បានរត់គេចខ្លួនមកសំងំនៅចំណុចក្រុមទី០៨​ ភូមិ​ម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបា​ត់ដំបង ឆ្លងតាមរយៈការស្រាវជ្រាវដោ​យ​ប្រេីប្រាស់គ្រប់វិធានការជំនាញ​ ជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន​ និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញដេីម្បីស្រាវជ្រាវបន្ត​ ដែលក្នុងនោះអាវុធខ្លីមួយដេីមជារបស់ជនរងគ្រោះត្រូវបានរកឃេីញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay