ព័ត៌មានជាតិ
ឯកអគ្គរាជទូតជប៉ុន ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
BY Khmernote Media
June 24, 2019
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានទទួលមរណភាពយ៉ាងអាណោចអាធ័មក្នុងឧបទ្ទវហេតុបាក់រលំសំណង់អគារកំពស់៧ជាន់បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលតួលេខអ្នកស្លាប់ និងរងគ្រោះពុំទាន់ដឹងច្បាស់ព្រោះតែអាចនឹងមានជនរងគ្រោះជាច្រើននាក់ទៀតកំពុងជាប់ក្រោមគំនរអគារ។
ដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា៖ “«សាររំលែកទុក្ខពីឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តកំពង់សោម។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព”៕


ដោយ៖ ណារ៉ែន