ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចូលរួមរំលែកទុក្ខ​ និងចូលបុណ្យសព​ជនរងគ្រោះ​ ១៨នាក់​ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ

    BY Khmernote Media June 24, 2019
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចូលរួមរំលែកទុក្ខ​ និងចូលបុណ្យសព​ជនរងគ្រោះ​ ១៨នាក់​ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ

    ដើម្បីចូលរួមរំលែកមរណទុក្ខ​ និងជួយដល់ជីវភាពក្រុមគ្រួសារ​ជនរងគ្រោះចំនួន​១៨នាក់​ ដែល​បានស្លាប់ដោយការបាក់រលំអគារនោះ​ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី​២៣​ ខែមិថុនា​ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យថ្នាក់ដឹកនាំ-​មន្ត្រីកាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគ​ និងថវិកាចំនួន​ ៥លានរៀល​ ទៅចូលរួមបុណ្យសពនីមួយៗ​ដែលបាន​ដឹកបញ្ជូនទៅធ្វេីបុណ្យតាមប្រពៃណីនៅតាមស្រុកកំណេីត​រៀងៗខ្លួន។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ ក៏បានចូលបុណ្យ​សព​នីមួយៗ​ថវិកា​ ៥លានរៀល​ផងដែរ។

    ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា​ សូមសម្តែងនូងការសោកស្តាយចំពោះសោកនាដកម្មបាក់​រលំអគារនៅខេត្តព្រះសីហនុ ដែលជារឿងឈឺចាប់របស់ជាតិយើង​ ជាពិសេសក្រុមគ្រួសារនៃអ្នកដែលបាន​បាត់បង់ជីវិតដែលជាភរិយា​ ឬស្វាមី​ ឬកូន​ ឬឪពុកម្តាយ។ល។​ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់​ បានទៅកាន់ទីសុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ​។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានចាត់ចែងឱ្យមន្ត្រី​កាកបាទក្រហមកម្ពុជា​ នៅតាមសាខាចុះសួរសុខទុក្ខ​ជនរងគ្រោះចំនួន​ ២៤នាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ និងផ្តល់ជូនក្នុងម្នាក់ៗថវិកា​ចំនួន​ ១លានរៀល​ផងដែរ។ សូមបញ្ជាក់ថា​ ជនរងគ្រោះទាំង​ ១៨នាក់​ មានស្រុកកំណេីតនៅខេត្តកំពតចំនួន​ ៨នាក់​,​ ខេត្តបាត់ដំបង​ ៣នាក់,​ ខេត្តក្រចេះ​ ២នាក់,​ ខេត្តស្ទឹងត្រែង​ ២នាក់,​ ខេត្តពោធិ៍សាត់​ ១នាក់​,​ ខេត្តត្បូងឃ្មុំ​ ១នាក់​ និងខេត្តព្រៃវែង​ ១នាក់៕

    ប្រភព​​​​៖ cabinet of samdech bun rany hunsen
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay