ព័ត៌មានជាតិ
ដោយសារតែ ភូតភរ និងខ្វះការទទួលខុសត្រូវ ឯកឧត្តម ញឹម វណ្ណដា ត្រូវបានសម្តេចដកចេញពីដំណែង ទេសរដ្ឋមន្ត្រី និងតំណែងអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
BY Khmernote Media
June 24, 2019
យោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ឯកឧត្តម ញឹម វណ្ណដា ត្រូវបានដកដំណែងចេញពីទេសរដ្ឋមន្ត្រី និងជាប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ។ ក្រៅពីការដកដំណែង ឯកឧត្តម ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី ក្នុងនោះសម្តេចក៏បានផ្លាស់ប្តូរតួនាទី ឯកឧត្តម គួច ចំរើន នឹងឡើងជំនួសជាអភិបាលខេត្តព្រះសីហនុ ក្រោយពេលដែល ឯកឧត្តម យន្ត មីន លាលែងពីដំណែង។
