ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម យន្ត មីន បង្ហោះសារសុំការអភ័យទោស ហើយទោះបីជាលាលែងពីតំណែង ក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ

    BY Khmernote Media June 24, 2019
    ឯកឧត្តម យន្ត មីន បង្ហោះសារសុំការអភ័យទោស ហើយទោះបីជាលាលែងពីតំណែង ក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ

    បន្ទាប់ពីឯកឧត្តម យន្ត មីន បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់លោកដែលបណ្តាលអោយមានករណីបាក់រលំអគារមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ដោយឯកឧត្តមបានស្នើមកកាន់សម្តេចតេជោហ៊ុនសែន ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

    ក្នុងនោះបន្ទាប់ពីមានការប្រកាសជាផ្លូវការនៃការលាលែងតំណែង ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បានសរសេរសារសុំការអភ័យទោស និងបង្ហាញការសោកស្តាយចំពោះអ្វីដែលបានកើតឡើង ហើយលោកបានបញ្ជាក់ថាទោះបីជាលាលែងពីតំណែងក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ។

    ខាងក្រោមនេះការសារដែល ឯកឧត្តម យន្ត មីន បានបង្ហោះដែលមានខ្លឹមសារដូចខាងក្រោម៖ “ក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័យទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមហើយដែរ។ ខ្ញុំបាទ និងភរិយាសុំអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។

    សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសមអរគុណចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភ ដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយមនោសញ្ចេតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ។ ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារៈកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។ ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។ តែទោះបីជាបែបណា ខ្ញុំនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧប្បវហេតុនេះអោយចប់ចុងចប់ដើម”

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay