ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន តែងតាំង ឯកឧត្តម គន់ គីម ជាទេសរដ្ឋមន្ត្រីជំនួស ឯកឧត្តម ញឹម វណ្ណដា
BY Khmernote Media
June 24, 2019
មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចតែងតាំងឯកឧត្តម គន់ គីម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្រោយពេលដែល ឯកឧត្តម ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដកតំណែងចេញ។
គួររំលឹកថាសម្តេចតេជោ សម្រេចដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសម្តេចតេជោបានបញ្ជាក់ថាដោយសារតែមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕



ដោយ៖ ណារ៉ែន