ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនស្រាបៀរ GANZBERG ចែករង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យ ជូនគូស្វាមីភរិយាថ្មីចំនួន ៤៧គូ ក្នុងនោះអ្នកសៀមរាបត្រូវរង្វាន់រថយន្ត Ford ឯអ្នកពោធិ៏សាត់ត្រូវរង្វាន់ ១ម៉ឺនដុល្លារ

    BY Khmernote Media March 21, 2018
    ក្រុមហ៊ុនស្រាបៀរ GANZBERG ចែករង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យ ជូនគូស្វាមីភរិយាថ្មីចំនួន ៤៧គូ ក្នុងនោះអ្នកសៀមរាបត្រូវរង្វាន់រថយន្ត Ford ឯអ្នកពោធិ៏សាត់ត្រូវរង្វាន់ ១ម៉ឺនដុល្លារ

    នៅក្នុងខែមិនា ឆ្នាំ២០១៨ នេះគិតត្រឹមថ្ងៃទី២០ ក្រុមហ៊ុនស្រាបៀរ GANZBERG បានចែករង្វាន់អាពិពាហ៌ពិពាហ៌អស្ចារ្យជូនគូស្វាមីភរិយាថ្មីចំនួន ៤៧គូ ដោយក្នុងនោះគូស្វាមីភរិយាមកពីខេត្តសៀមរាប បានត្រូវរង្វាន់រថយន្ត Ford ដ៏ថ្មីស្រឡាងមួយគ្រឿង ខណៈពេលដែល គូភរិយាថ្មី មកពីខេត្តពោធិ៏សាត់ ឈ្នះទឹកប្រាក់មួយម៉ឺនដុល្លារ ចំណែកឯគូស្វាមីភរិយាថ្មី ចំនួន៤៥គូ ទៀតឈ្នះរង្វាន់ទឹកប្រាក់ ១០០០ដុល្លារ។

    ចំពោះការចែករង្វាន់ GAZNBERG អាពាហ៌ពិពាហ៌អស្ចារ្យ ក្រុមការងារបានធ្វើការចែករង្វាន់ដល់គូស្វានីភរិយាថ្មី នៅខេត្តកំពង់ឆ្នាំង ពោធិ៏សាត់ បាត់ដំបង បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត សៀមរាប កំពង់ធំ​ កំពង់ចាម ហើយក៏កំពុងតែធ្វើដំណើរទៅចែករង្វាន់ជូនគូស្វាមីភរិយាថ្មី ដែលឈ្នះបន្តទៀតផងដែរ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ ហើយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តស្វែងរកគូស្វាមីភរិយាថ្មីដែលជាវយកស្រាបៀរ GANZBERG ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay