ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចុះទៅជួបផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីផ្តល់កម្លាំងចិត្ត

    BY Khmernote Media June 24, 2019
    សម្តេចតេជោ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចុះទៅជួបផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីផ្តល់កម្លាំងចិត្ត

    ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមជួយសង្គ្រោះបន្តរុករកជនរងគ្រោះបន្ថែមទៀត ដែលនៅកប់ក្រោមគំនរបាក់បែកអគារបាក់រលំ។ ហើយអ្វីដែលធ្វើឲ្យមហាជនរំភើបចិត្តនោះ គឺក្រុមជួយសង្គ្រោះបានរកឃើញជនរងគ្រោះ២នាក់នៅរស់រានមានជីវិតក្រោមគំនរបាក់បែក។ ភ្លាមៗនោះក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់យកជនរងគ្រោះចេញពីនោះ និងបញ្ចូនទៅកាន់មន្ទីរពេទ្យតែម្តង។

    គ្រាន់តែដឹងដំណឹងថា មានជនរងគ្រោះនៅរស់រានមានជីវិត សម្តេចតេជោ ហ៊ុន សែន ក៏បានចុះទៅជួបផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីផ្តល់កម្លាំងចិត្ត និងបានបញ្ជាឲ្យក្រុមគ្រូពេទ្យស្រូតជួយជនរងគ្រោះ។ សម្តេចតេជោ ក៏បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចុះសួរសុខទុកពីស្ថានភាពជំងឺរបស់ជនរងគ្រោះ និងបានផ្តល់ថវិកាខ្លះដល់ជនរងគ្រោះ សម្រាប់សម្រាលជីវិតផងដែរ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay