(អត្ថបទពាណិជ្ជកម្ម) ដឹងអត់តារា HollyWood ល្បីៗណាខ្លះមានស្នាមសាក់ស្រស់ស្អាតជាងគេ ក្នុងនោះមាន Kid Ink ដែលគ្រោងឡើងមកសម្តែងនៅក្រុងភ្នំពេញនាពេលខាងមុខនេះ!
ភ្នំពេញ៖ សិល្បៈនៃការសាក់ ត្រូវបានពេញនិយមតាំងពីសម័យបុរាណ មិនថាបរទេស ឬស្រុកខ្មែរយើងនោះទេ ភាគច្រើនគឺជាការសាក់ដើម្បីតំណែងមន្តអាគមន៍គ្រូដើម ការបន្ថែមកម្លាំង ស្មារតី និងក្បាច់ប្រយុទ្ធផ្សេងៗដើម្បីការពារខ្លួន និងជាតិមាតុភូមិ។
រហូតមកទល់សព្វថ្ងៃ សិល្បៈនៃការសាក់មានភាពទូលំទូលាយខ្លាំង មិនត្រឹមតែដើម្បីជាការបង្កើនកម្លាំងផ្ទាល់ខ្លួន វាបានក្លាយទៅជាសិល្បៈដែលពេញនិយមជួយឱ្យមានភាពស្រស់សង្ហា ឡូយឆាយ និងបង្កើនភាបជឿជាក់លើខ្លួនឯង នៅក្នុងនោះសូម្បីតែតារាល្បីៗលំដាប់ពិភពលោក Hollywood និង K-pop ក៏មានស្នាមសាក់នេះស្ទើរគ្រប់គ្នាផងដែរ ដែលមានដូចជា៖
១. តារាសម្តែងល្បី អ្នកនាង Angelina Jolie

២. តារាចម្រៀងកូរ៉េ Jay Park

៣. កំពូលតារាបាល់ទាត់ David Beckham

៤. តារាចម្រៀងវ័យក្មេងស្រស់សង្ហា Justin Bieber

៥. តារារ៉េបល្បីឈ្មោះ Kid Ink

តារារ៉េប Kid Ink មិនត្រឹមតែមានស្នាមសាក់ស្រស់ស្អាតប៉ុណ្ណោះទេ តែ KId Ink មានឆ្នាកសាក់ដល់ទៅជាង ១០០កន្លែងពាសពេញរាងកាយ ដោយលោកចាប់ផ្តើមសាក់តាំងពីលោកមានអាយុ ១៦ឆ្នាំមកម៉េះ។
គួរឱ្យដឹងផងដែរថា វាជារឿងមួយដ៏រំភើប ដោយតារារ៉េបបរទេសល្បីឈ្មោះ Kid Ink នឹងឡើងមកធ្វើការសម្តែងផ្ទាល់នៅប្រទេសខ្មែរយើង នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ពិសេស ដើម្បីធ្វើការអបអរសាទរ ស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ដល់ទៅ ២ថ្ងៃជាប់ៗគ្នាតែម្តង ដោយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើង Premium Sen Sok និង ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅទីក្រុងកោះពេជ្យ។ ដំណឹងដ៏ពិសេសនេះបានធ្វើឱ្យគាំទ្រត្រេកអរ និងភ្ញាក់ផ្អើលជាខ្លាំង ថែមទាំងទន្ទឹងរង់ចាំថ្ងៃដ៏ពិសេសនេះឱ្យកាន់តែមកដល់កាន់តែឆាប់ផងដែរ។
សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

