អន្តរជាតិ

ការសិក្សាបង្ហាញថា ស្រីៗប្រមាណ ៣៣% ធ្វើជាស្រលាញ់យើង ដើម្បីបានញ៉ាំអាហារ FREE តែប៉ុណ្ណោះ

BY
autoadmin
June 25, 2019

“Foodie call” ឆ្ងល់អត់ថាពាក្យហ្នឹងមានន័យដូចម្តេច? មានបុរសច្រើនណាស់ដែលបានក្លាយខ្លួនជា Foodie call សម្រាប់មនុស្សស្រីដែលពួកគេ Crush លើ ទាំងមិនបានដឹងខ្លួន។ “Foodie call” មានន័យថា នៅពេលដែលនរណាម្នាក់មានគម្រោងចង់ DATE ជាមួយយើង ទាំងដែលការពិតគេមិនបានចាប់អារម្មណ៍ជាមួយនឹងយើងទាល់តែសោះ ឬដើម្បីតែបានញ៉ាំអាហារ FREE នៅថ្ងៃមាន DATE ជាមួយគ្នា -ល- ហ្នឹងហើយគេហៅថា “Foodie call” ។ ពោលគឺយើងជាមនុស្សដែលគេនឹកឃើញមុនគេ នៅពេលដែលពួកគេឃ្លាន ហើយយើងក៏គួរតែដឹងហើយថា នរណានឹងក្លាយជាអ្នកចេញលុយ។

វាហាក់ដូចជារឿងមិនគួរឱ្យជឿ ប៉ុន្តែការសិក្សាដោយសាកលវិទ្យាល័យ Azusa Pacific និង UC Merced របស់សហរដ្ឋអាមេរិកបានបង្ហាញថា យ៉ាងហោចណាស់មាននារីពី ២៣ ទៅ ៣៣ភាគរយ មានទំនាក់ទំនងជាមួយ “foodie call” របស់ពួកគេ។ នៅក្នុងការសិក្សាជំហានដំបូង មាននារីចំនួន ៨២០នាក់ ត្រូវបានគេអញ្ចើញឱ្យចូលរួម ហើយក្នុងនោះរួមមាន៖ ៤០% គឺជានារីនៅលីវ, ៣៣% រៀបការរួច និង ២៧% ទៀតកំពុងមានទំនាក់ទំនងស្នេហា។

ក្នុងចំណោមពួកគេទាំង ៨២០នាក់ មាន ៨៥% គឺជាមនុស្សស្រឡាញ់ភេទផ្ទុយគ្នា (heterosexual) ហើយពួកគេក៏ត្រូវបានអ្នកស្រាវជ្រាវចាប់អារម្មណ៍ជាងគេ សម្រាប់ការសិក្សានេះ។ ក្រុមនារីទាំងនោះត្រូវបានគេសាកសួរជាមួយនឹងសំណួរ ដែលទាក់ទិននឹងបុគ្គលិកលក្ខណៈ, ជំនឿលើតួនាទីយេនឌ័រ និង foodie call ។ ទីបំផុតក្រុមស្រាវជ្រាវក៏រកបានចម្លើយ ដោយក្នុងនោះមាននារី ២៣% បានសារភាពថា ពួកគេពិតជាមានទំនាក់ទំនងជាមួយ foodie call ហើយគិតថា វាជារឿងធម្មតា។

ចំណែកការសិក្សាជាលើក ទី២ ក្រុមស្រាវជ្រាវក៏បានអញ្ចើញនារីចំនួន ៣៥៧នាក់ ផ្សេងទៀត និងបានសាកសួរនូវសំណួរដូចគ្នាទៅនឹងការសិក្សាដំបូងដែរ។ ហើយក្នុងនោះក្រុមស្រាវជ្រាវបានរកឃើញថា នារីរហូតដល់ ៣៣% គឺមានទំនាក់ទំនងជាមួយ foodie call របស់ពួកគេ។ ប៉ុន្តែយ៉ាងណាក៏ដោយការសិក្សានេះ គ្រាន់តែជាការស្រង់មតិពីនារីៗមួយចំនួនប៉ុណ្ណោះ ដូច្នេះវាមិនមានន័យថា ភាគរយទាំងនេះអាចវាយតម្លៃលើនារីៗទូទៅគ្រប់គ្នានោះទេ។ បុ៉ន្តែយ៉ាងណាក៏ដោយយើងគួរតែប្រយ័ត្នខ្លួនឱ្យបានច្រើន កុំឱ្យក្លាយខ្លួនទៅជា “Foodie call” សម្រាប់នរណាម្នាក់ ជាពិសេសអ្នកដែល friendzone យើងតែម្តង៕

អត្ថបទ៖ លីដា

Share This Post: