សម្តេចតេជោ ហ៊ុន សែន សុខចិត្តយកថវិកាផ្ទាល់ខ្លួនជាង១៥ម៉ឺនដុល្លារ ឧបត្ថម្ភដល់ក្រុមជួយសង្គ្រោះបាក់រលំអគារ ដោយបុរសទទួលបាន $100 និងនារីទទួលបាន $200
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចតេជោបានប្រកាសថា នឹងថវិការបស់សប្បុរសជន ដែលប្រមូលបានជាង២លានដុល្លារសហរដ្ឋអាមេរិក យកទៅឧបត្ថម្ភដល់អ្នករបួស និងស្លាប់ក្នុងហេតុការណ៍បាក់រលំអគារនៅក្រុងព្រះសីហនុ ដោយអ្នករបួសម្នាក់ទទួល១មុឺនដុល្លាសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងនៅរស់រានមានជិវិត ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា ចំណែកឯអ្នកស្លាប់ចំនួន២៨នាក់ ទទួលបានថវិកាប្រគល់ទៅក្រុមគ្រួសារក្នុងម្នាក់ចំនួន ៦៧,៨០០ដុល្លានេះមិនគិតពីថវិការរាជរដ្ឋាភិបាល១មុឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។
ក្រៅពីនេះសម្តេចតេជោក៏បានបញ្ជាក់បន្ថែមទៀតថា សម្តេចនឹងធ្វើការឧបត្ថម្ភដល់កងកម្លាំងជួយសង្គ្រោះ ដោយបុរសទទួលបាន $100 ក្នុងម្នាក់ និងនារីទទួលបាន $200 ក្នុងម្នាក់។ សម្តេចបានឲ្យដឹងនៅលើបណ្តាញសង្គមដូច្នេះថា “ក្នុងការចូលរួមយោបល់តាមរយះcomment មានបងប្អូនមួយចំនួនសំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភចំពោះកម្លាំងចូលរួមបំពេញការងាររុករកនិងជួយសង្រ្គោះផង។នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំងដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេយើងមិនអាចស្រោចស្រង់ជិវិតអ្នកដែលនៅរស់និងយកសាកសពបានទេ។ សូមជំរាបជូនថា ខ្ញុំបានយកថវិការខ្ញុំជាង១៥មុឺនដុល្លាចែកជូនបងប្អូន១៤៨៧នាក់តាំងពីយប់មុិញមកម្លេះដោយបុរសទទួល100$ក្នងម្នាក់នារីទទួលបាន200$ក្នុងម្នាក់។ ភរិយាខ្ញុំនិងកូនៗខ្ញុំបានជួយផ្តល់បាយម្ហូបអាហារទឹកផឹកទឹកក្រូចក្នុងពេលប្រតិបត្តិការមុនពេលខ្ញុំទៅដលកន្លែងកើតហេតុ។”៕

អត្ថបទ៖ សេម







