អន្តរជាតិ
អាជ្ញាធរថៃណែនាំស្រីៗទាំងអស់មិនឲ្យស្លៀកសិចស៊ី អំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះ
BY Khmernote Media
March 22, 2018
ថៃ៖ អាជ្ញាធរនៅប្រទេសថៃបានធ្វើការណែនាំទៅដល់ស្រីៗទាំងអស់ មិនឲ្យស្លៀកពាក់ស៊ិចស៊ីនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីជៀសវាងការបំពានផ្លូវភេទណាមួយកើតឡើង។
លោក Sutthipong Chulcharoen អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលជាតិថៃ បានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ត្រូវរៀបចំតំបន់ ដែលមិនមានការសេពគ្រឿងស្រវឹង ស្រាប់អ្នកចូលរួមកម្សាន្ត ហើយចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តភ្ញៀវទេសចរណ៍ ជាពិសេសនារីៗ ឲ្យស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីកុំឲ្យពួកគេរងគ្រោះដោយសារការបំពានផ្លូវភេទ។
លោក Jadet Chaowilai នាយកនៃអង្គការមូលនិថិចលនាស្ត្រី និងបុរស បានឲ្យដឹងថា នាពេលកន្លងទៅ មានស្ត្រីជាង៣០នាក់ត្រូវបានទទួលរងការបំពានផ្លូវភេទនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនោះ៕

អត្ថបទ៖ សេម
ប្រភព៖ Bangkokpost