ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបើកការហ្វឹកហាត់ជម្លៀសប្រជាជនពីរលកយក្សស៊ូណាមីនៅភូកេត

    BY autoadmin June 26, 2019
    ថៃបើកការហ្វឹកហាត់ជម្លៀសប្រជាជនពីរលកយក្សស៊ូណាមីនៅភូកេត

    ថៃបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានធ្វើឡើងនៅឆ្នេរ Patong របស់ភូកេត កាលពីម្សិលមិញ នៅចន្លោះពីម៉ោង ១ និង ៣០នាទី រសៀល ដល់ម៉ោង ៥ និង ៣០នាទី ល្ងាចម្សិលមិញនេះ។ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងដែលជាសញ្ញាបញ្ជាក់ថា រលកយក្សស៊ូណាមីកំពុងតែខិតជិតមកដល់ ហើយអ្នកស្រុកចំនួន ៦០០នាក់ និងអ្នកទេសចរផ្សេងទៀតដែលកំពុងតែកម្សាន្តនៅទីនោះ ក៏បានចូលរួមការហ្វឹកហាត់នេះជាមួយគ្នាផងដែរ។

    ការប្រជុំក្រោយពេលសង្គ្រោះនឹងត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តនៅថ្ងៃនេះ ដើម្បីពិនិត្យមើលការហ្វឹកហាត់ការជម្លៀស និងសម្រេចថា តើនីតិវិធីគ្រាអាសន្នណាខ្លះដែលត្រូវកែប្រែ ឬធ្វើយ៉ាងណាឱ្យប្រសើរឡើង។ គួរឱ្យដឹងផងដែរថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ រលកស៊ូណាមីនៅមហាសមុទ្រឥណ្ឌា ដែលបានវាយប្រហារមកភូកេត និងឆ្នេរ Andaman បានសម្លាប់មនុស្សនៅក្នុងប្រទេសថៃសរុបចំនួន ៥,៣៩៨នាក់ និងជាង ៣,៧០០នាក់ ផ្សេងទៀតបានបាត់ខ្លួន។

    គ្រោះមហន្តរាយនេះក៏ត្រូវបានគេអះអាងថា បានសម្លាប់មនុស្សប្រមាណពី ២៣០,០០០នាក់ ទៅ ២៨០,០០០នាក់ នៅតាមបណ្តោយឆ្នេរសមុទ្រនៃមហាសមុទ្រឥណ្ឌា ជាពិសេសគឺលើតំបន់ Banda Aceh នៃប្រទេសឥណ្ឌូនេស៊ី៕

    អត្ថបទ៖ លីដា

    Share This Post: