ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ផែង វណ្ណៈ ត្រូវបានសម្ដេចក្រឡាហោម​ ស​ ខេង តែងតាំង​ជា​ អនុប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ព្រៃឃ្នេស ស្រុក​មេសាង​ ខេត្ត​ព្រៃវែង​ តាំងពីនៅក្នុងពន្ធនាគារ

    BY Khmernote Media June 26, 2019
    លោក ផែង វណ្ណៈ ត្រូវបានសម្ដេចក្រឡាហោម​ ស​ ខេង តែងតាំង​ជា​ អនុប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ព្រៃឃ្នេស ស្រុក​មេសាង​ ខេត្ត​ព្រៃវែង​ តាំងពីនៅក្នុងពន្ធនាគារ

    យោងតាម​សេចក្តី​សម្រេច​ចុះថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៩​ លោក​ ផែង​ វណ្ណៈ​ ត្រូវ​បាន​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង​ តែងតាំង​ជា​ អនុប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ព្រៃឃ្នេស​ ស្រុក​មេសាង​ ខេត្ត​ ព្រៃវែង​ ដដែល​។

    ដោយលោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “សូមគោរពថ្លែងអំណរគុណ​សម្ដេចក្រឡាហោម​ ស​ ខេង​ ដែលនៅតែផ្ដល់សេចក្ដីទុកចិត្តតែងតាំងរូបខ្ញុំអោយមកបន្តបំរេីប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រៃឃ្នេស​។ សូមគោរពជូនពរ​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ មានសុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ ដេីម្បីបន្តរួមចំណែកដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ ការ​អភិវឌ្ឍ​ន៍​”។

    គួររំលឹកថាលោក ផែង​ វណ្ណៈ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ ពោលគឺលោកផែង វណ្ណៈ ត្រូវបានដោះលែង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។ លោក ផែង វណ្ណៈ ក៏បានបញ្ជាក់ថាក្រោយពេលដែលចេញពីពន្ធនាគារលោកនឹងបន្តការងារមនុស្សធម៌​ ការងារ​សង្គម​​ជាបន្តទៀតដេីម្បីបំរេីប្រជាជន​និង​ ប្រទេស​ជាតិ​ ដោយមិនអោយមានកំហុសឆ្គងជាថ្មីម្ដងទៀតឡេីយ​៕

    ប្រភព៖ Vannak Pheng

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay