ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភោជនីយដ្ឋានដ៏ល្បីមួយនៅជប៉ុនបានណែនាំឱ្យប្រើបំពង់បឺតឫស្សី ដើម្បីជួយកាត់បន្ថយសំណល់ផ្លាស្ទិក និងរក្សាបរិស្ថាន

    BY autoadmin June 26, 2019
    ភោជនីយដ្ឋានដ៏ល្បីមួយនៅជប៉ុនបានណែនាំឱ្យប្រើបំពង់បឺតឫស្សី ដើម្បីជួយកាត់បន្ថយសំណល់ផ្លាស្ទិក និងរក្សាបរិស្ថាន

    ប្រទេសជប៉ុនកំពុងតែផ្តោតសំខាន់ទៅលើការកាត់បន្ថយសំណល់ផ្លាស្ទីកប្រភេទ single-use ដោយជាក់ស្ដែងខ្សែសង្វាក់ភោជនីយដ្ឋាន Watami កំពុងត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរដ៏ធំមួយនេះ។ ចាប់ពីថ្ងៃទី ២៧ ខែមិថុនា នេះតទៅ ខ្សែសង្វាក់របស់ពួកគេនឹងលុបចោលការប្រើប្រាស់បំពង់បឺតផ្លាស្ទីក ដោយងាកមកប្រើបំពង់បឺតធ្វើដោយដើមឫស្សីវិញ ដែលក្នុងភាសាជប៉ុនហៅថា “tah-kay” ។ វាជាការផ្លាស់ប្ដូរមួយដ៏ល្អបំផុត ដើម្បីការកាត់បន្ថយសំណល់ផ្លាស្ទីក ហើយទោះបីជាអ្នកច្រឡំលេបចូលពោះក៏មិនអីដែរ ព្រោះវាធ្វើចេញពីសរសៃឫស្សីដែលអាចកិនរំលាយបានយ៉ាងងាយស្រួល។

    ការយកដើមឫស្សីមកធ្វើជាបំពង់បឺតនេះ មិនត្រឹមតែជួយកាត់បន្ថយសំណល់ផ្លាស្ទីកទេ វាថែមទាំងជួយកាត់បន្ថយឫស្សីដែលគ្មានប្រយោជន៍ចេញទៀតផង។ វាប្រហែលជាធ្វើឱ្យលោកអ្នកឆ្ងល់ហើយថា ហេតុអ្វីបានជាដើមឫស្សីអាចក្លាយជាបញ្ហាទៅវិញ? ការពិតទៅប្រសិនបើយើងរស់នៅក្នុងប្រទេសដីគោក ការមានដើមឈើខ្ពស់ៗគឺពិតជាល្អសម្រាប់ទេសភាព ប៉ុន្តែប្រសិនបើវាលូតលាស់លឿនពេក វាអាចធ្វើឱ្យដំណាំផ្សេងទៀតខូចខាតទៅវិញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ឫសរាក់ៗរបស់ឫស្សីមិនបានជួយទប់ទល់ដីបាក់នោះទេ ហើយវាអាចជាបញ្ហាកាន់តែខ្លាំងសម្រាប់ប្រទេសងាយរងគ្រោះរញ្ជួយដីដូចជាជប៉ុននេះ៕

    អត្ថបទ៖ លីដា

    Share This Post: