ទារកកំសត់ត្រូវផ្លែប៉ោមមួយផ្លែធ្លាក់ចំក្បាលផុងលលាដ៏ក្បាលសន្លប់បាត់ស្មារតី
ចិន៖ ទារកអភ័ព្ទម្នាក់ត្រូវបានផ្លែប៉ោមមួយផ្លែធ្លាក់ចំក្បាល ស្ទើរផុងលលាដ៏ក្បាល ខណៈដែលម្តាយរបស់ទារករូបនោះកំពុងតែបីគេនៅពីមុខអគារមួយ។ ភាពចៃដន្យ និងជារឿងស៊យបំផុតនេះ បានកើតឡើងនៅមុខអគារអាផាតមិនមួយកន្លែងស្ថិតនៅក្នុងក្រុង Dongguan ប្រទេសចិន។
ទារកដែលជាជនរងគ្រោះមានអាយុ៣ខែ និងមានឈ្មោះថា Tongtong ។ បន្ទាប់ពីត្រូវផ្លែប៉ោមធ្លាក់ចំក្បាលភ្លាម ទារនោះសន្លប់បាត់ស្មារតី ផុងលលាដ៏ក្បាល និងបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ ក្រោយកើតមានគ្រោះថ្នាក់នេះ ខាងប៉ូលិសបានបើការស៊ើបអង្គេតទើបរកឃើញការពិតថា ការពិតមានក្មេងស្រីអាយុ១១ឆ្នាំ រស់នៅជាន់ទី២៤ នៃអគារអាផាតិមិនេះ បានប្រលែងលេងជាមួយនឹងឆ្កែ ហើយក៏បានជ្រុលដៃបោះផ្លែប៉ោមនោះមកក្រោមតែម្តង។
មកទល់នឹងពេលនេះការទូទាត់ថ្លៃព្យាបាលរបស់ Tongtong បានកើនឡើងដល់ ២០,៥០០ដុល្លារ ខណៈដែលខាងគ្រួសារក្មេងស្រី ដែលជាអ្នកបង្កហេតុមានលទ្ធភាពសងត្រឹមតែ ៤,៧០០ដុល្លារប៉ុណ្ណោះ៕

ដោយ៖ ភក្តី
ប្រភព៖ medium