ព័ត៌មានជាតិ
អបអរសាទរ! អភិបាលខេត្តទី ១ ដែលសុំលាចេញពីដំណែង ដោយសារកំហុស ពេលនេះព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ (ផ្កាយ ៤) និងតែងតាំងជារដ្ឋលេខាធិក្រសួងការពារជាតិ
BY Khmernote Media
June 27, 2019
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលទើបតែលាចេញពីដំណែង បន្ទាប់ពីទទួលកំហុសពីការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ ៤) និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។
គួរបញ្ជាក់ផងដែរថា លោក យន្ត មីន បានលាលែងពីតំណែងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយហេតុការណ៍បាករលំអគារកំពស់៧ជាន់ រាបដល់ដី បណ្តាលអោយមនុស្ស២៨នាក់ និងរបួស ហើយត្រូវបានជំនួសដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មកធ្វើជាថ្នាក់ដឹកនាំខេត្តព្រះសីហនុវិញ៕


