អ្នកគ្រូថ្នាក់មត្តេយ្យម្នាក់ ទាំងស្អាត និងពូកែ កំពុងល្បីល្បាញលើបណ្តាញសង្គម ដោយសាររបៀបនៃការទទួលកូនសិស្សរបស់នាងមុនពេលចូលថ្នាក់រៀន
ក្នុងនាមជាគ្រូបង្រៀនម្នាក់គឺមានន័យថា អ្នកត្រូវតែលះបង់តស៊ូជាមួយនឹងការបង្រៀន ដើម្បីអប់រំដល់ក្មេងៗជំនាន់ក្រោយចាប់តាំងពីថ្នាក់មត្តេយ្យតទៅ។ ដូច្នេះវាមានន័យថា រាល់ថ្ងៃអ្នកត្រូវតែគិតដល់យោបល់ ឬគំនិតណាមួយល្អៗ ដើម្បីជំរុញឱ្យកូនសិស្សតូចៗទាំងនោះមានអារម្មណ៍ថា ចង់រៀន និងមិនធុញនឹងសាលា។ នៅអំឡុងពេលនេះដែរ លោកគ្រូ ឬអ្នកគ្រូ មិនត្រឹមតែដើរតួជាអ្នកផ្ដល់នូវចំណេះដឹងនោះទេ ពួកគាត់ថែមទាំងត្រូវដើរតួជា «មិត្តល្អ» ដើម្បីឱ្យកូនសិស្សទាំងឡាយស្ដាប់បង្គាប់តាម ដោយមិនមានភាពភ័យខ្លាច និងហ៊ានបញ្ចេញមតិ។

ប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួន ធ្លាប់បានឃើញវីដេអូមួយរួចមកហើយ ដោយក្នុងវីដេអូនោះវាបានបង្ហាញអំពីទម្លាប់ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកគ្រូម្នាក់ជាមួយនឹងកូនសិស្សតូចៗមុនពេលចូលរៀន។ នៅក្នុងវីដេអូនោះវាបានបង្ហាញថា អ្នកគ្រូវ័យក្មេងម្នាក់នោះ គាត់បានទទួលកូនសិស្សជាមួយនឹងការ Hi-5, ការឱប, ការចាប់ដៃ -ល- អមជាមួយការសំពះជម្រាបសួរ មុនពេលដែលពួកគេចូលថ្នាក់រៀន។ អ្នកគ្រូម្នាក់នោះត្រូវបានគេឱ្យដឹងថា មានឈ្មោះ Nattaya Nat អាយុទើបតែ ២៥ឆ្នាំ បង្រៀននៅសាលាមត្តេយ្យ Banpruewai ក្នុងប្រទេសថៃ។

យ៉ាងណាមិញខាងក្រោមនេះគឺជាវីដេអូដ៏គួរឱ្យស្រឡាញ់ ដែលវាជាទម្លាប់រវាងអ្នកគ្រូ និងសិស្សរបស់គាត់ ជារៀងរាល់ថ្ងៃ៖
អត្ថបទ៖ លីដា