ម្តាយរវល់ឈ្ងោកចុចទូរស័ព្ទ កូនតូចរត់ឆ្លងផ្លូវត្រូវរថយន្តបុករបួសធ្ងន់ (មានវីដេអូ)
ចិន៖ វីដេអូដ៏គួរឲ្យតក់ស្លុតមួយត្រូវបានគេចែករំលែកពេញបណ្តាញសង្គម បន្ទាប់ពីស្រ្តីម្នាក់រវល់តែចុចទូរស័ព្ទពេលដើរឆ្លងថ្នល់បានបណ្តាលឲ្យកូនតូចម្នាក់រត់ចូលរថយន្តរងរបួសធ្ងន់។ យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវដ៏មញាញឹកមួយកន្លែងក្នុងតំបន់ Guangxi ប្រទេសចិន។
ក្មេងតូចដែលជាជនរងគ្រោះ និងម្តាយរបស់គេ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ទៅលើស្រ្តីជាម្តាយខ្លាំង ដែលនាងមិនបានយកចិត្តទុកដាក់មើលថែកូនតូចឲ្យបានល្អក្នុងពេលឆ្លងថ្នល់។ វាពិតណាស់ថា គ្រោះថ្នាក់នេះជាកំហុសរបស់ស្រ្តី ជាម្តាយច្រើនជាងគេ ព្រោះនាងរវល់តែចុចទូរស័ព្ទ មិនព្រមកាន់ដៃកូនតូចនោះទេ ទើបបណ្តោយឲ្យមានគ្រោះថ្នាក់នេះកើតឡើង។
តាមរយៈគ្រោះថ្នាក់នេះ វាអាចជាមេរៀនមួយសម្រាប់អាណាព្យាបាលគ្រប់រូបត្រូវចេះបែងចែកពេលវេលាឲ្យបានច្បាស់រវាង ការប្រើប្រាស់ទូរស័ព្ទ និងពេលត្រូវធ្វើរឿងចាំបាច់ណាមួយ ហើយកុំគិតតែលេងទូរស័ព្ទរហូតពេក៕

អត្ថបទ៖ ភក្តី
ប្រភព៖ medium