វីដេអូស្តែងៗ បាក់ស្ពានអាកាសនៅរដ្ឋ Florida សម្លាប់មនុស្សជាច្រើននាក់
អាមេរិក៖ កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ ស្ពានអាកាសមួយស្ថិតនៅក្នុងក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក បានបាក់ និងបានសម្លាប់មនុស្សចំនួន៦ នាក់។ ស្ពានអាកាសមួយនេះត្រូវបានគេធ្វើសម្រាប់ឲ្យសិស្សដើរឆ្លងចូលទៅកាន់សាលកវិទ្យាល័យអន្តរជាតិ Florida។
យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់នោះ មានម្នាក់ជាកម្មករសំណង់ ដែលកំពុងធ្វើការសាងសងស្ពានមួយនេះ និង ៥នាក់ផ្សេងទៀតជាអ្នកដំណើរ។ អាចនិយាយថា វាជារឿងអាក្រក់មួយដែលស្ពាននេះបានបាក់ ខណៈដែលមានអ្នកដំណើរជាច្រើនកំពុងស្ថិតនៅពីក្រោមស្ពាន។
ក្រៅតែមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក៏មានអ្នករបួសជាច្រើននាក់ផ្សេងទៀតដែរ ដែលត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុនេះគេសង្គេតឃើញថា មានប្រជាពលរដ្ឋអាមេរិកប្រមាណជា ៧០០ នាក់ បានទៅគោរពវិញ្ញាណក្ខន្ឌអ្នកដែលបានស្លាប់បាត់បង់ជីវិត និងចូលរូមចែករំលែកដល់សមាជិកក្រុមគ្រួសារនៃសព។ ពេលនេះខាងអាជ្ញារកំពុងធ្វើការពិនិត្យករណីនេះ និងដោះស្រាយសំណងដល់ក្រុមគ្រួសារនៃសពទៅតាមច្បាប់ហើយ។ ខាងក្រោមនេះគឺជាវីដេអូស្តែងៗ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត នៅពេលដែលស្ពានអាកាសនោះបានបាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


