ព័ត៌មានជាតិ
ស្អែកនេះ ព្រះសង្ឃ២៨អង្គនឹងធ្វើពិធីសាសនានៅនឹងកន្លែងកើតហេតុ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះចំនួន២៨នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារ
BY Khmernote Media
June 27, 2019
ក្រោយពេលដែលអាជ្ញាធរបានធ្វើការកើបសម្អាតទីតាំងអាគារបាក់រលំនៅក្រុងព្រះសីហនុរួចរាល់។ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះជាខួប៧ថ្ងៃនៃព្រឹត្តិការណ៍រលំបាក់អាគារកំពុងសង់ថ្មី ដោយលោកជំទាវ ប្រាក់ ចន្ទ័សុខា មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងនិមន្តព្រះសង្ឃ២៨អង្គធ្វើពិធីសាសនាដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះនៅទីកន្លែងនេះផ្ទាល់។
គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមសង្គ្រោះជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕






ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន