ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រួសារជនជាតិជប៉ុនដែលបាត់បង់ហាងដោយសារអគាររលំលើ ត្រូវបាន ឯកឧត្តម យន្ត មីន នាំឲ្យមករស់នៅក្នុងអាគាររបស់កាកបាទក្រហមកម្ពុជាខេត្ត ជាបណ្តោះអាសន្នសិន

    BY Khmernote Media June 27, 2019
    គ្រួសារជនជាតិជប៉ុនដែលបាត់បង់ហាងដោយសារអគាររលំលើ ត្រូវបាន ឯកឧត្តម យន្ត មីន នាំឲ្យមករស់នៅក្នុងអាគាររបស់កាកបាទក្រហមកម្ពុជាខេត្ត ជាបណ្តោះអាសន្នសិន

    ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។ ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ។ ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Ara មានភរិយានិងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបុគ្គលិក ៦នាក់ដែលរួចផុតគ្រោះថ្នាក់បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។

    ប៉ុន្តែក្រោយកើតហេតុក្រុមគ្រួសារជប៉ុន និងបុគ្គលិកខ្មែរ ក្លាយជាមនុស្សគ្មានទីជម្រកគ្មានការងារធ្វើ និងមិនមានការអើពើពីសំណាក់អាជ្ញាធរធ្វើឲ្យពួកគាត់មានការអាក់អន់ចិត្តជាខ្លាំង។ យ៉ាងណាមិញកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ ជនជាតិជប៉ុនមួយគ្រួសារនោះ ដោយបាននាំយកគ្រឿងអាហារហូបចុក និងថវិកាមួយចំនួនទៅផ្តល់ជូនពួកគាត់ ក្នុងនោះមានអង្ក ទឹកត្រី គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ដោយបច្ចុប្បន្នក្រុមគ្រួសារជនជាតិជប៉ុនរូបនោះត្រូវបាន ឯកឧត្តម យន្ត មីន នាំឲ្យមករស់ នៅក្នុងអាគារផ្ទះសំណាក់ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយ។

    ម្ចាស់ហាងជនជាតិជប៉ុនរូបនោះក៏បានលើកដៃសំពះអំពាវនាវដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជួយសម្រួលដល់រស់នៅ របស់ពួកគាត់ក្នុងគ្រាជួបការលំបាកខ្វះខាតនេះដោយអនុគ្រោះផង៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay