បុរសម្នាក់ ដុតពូកចាស់ៗហេីយរត់ចូលភ្លេីងបណ្តាលអោយស្លាប់
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣នឹង៣០នាទី នៅចំនុចដីឡូដ៍គ្មានលេខ ផ្លូវបេតុងក្រុម១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦មានករណីដុតគំនរសំរាមមានពូកចាស់ៗ(យកដែកកេះដុត)ហើយបានរត់ចូលក្នុងភ្លើងដែលកំពុងឆេះបណ្តាលឲ្យស្លាប់។
លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌបានអោយដឹងថា ជនរងគ្រោះឈ្មោះ មុីន យូសុប ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មាន ជនជាតិខ្មែរឥស្លាម មុខរបរគ្មានស្នាក់នៅមិនពិតប្រាកដតាមការបំភ្លឺម្តាយមីង ឈ្មោះតុល រិយា បានរៀបរាប់ប្រាប់សម្ថកិច្ចយើងថាសពបានប្រើប្រាស់គ្រឿងញៀរាល់ថ្ងៃ។
លោកអធិការបន្តថានៅថ្ងែខែឆ្នាំខាងលើជនរងគ្រោះបានដើរមកគំនរសំរាមដែរសំរាមនោះមានគរដោយពូកចាស់ៗមែកឈើងាប់រួចបានយកដែកកេះដុតសំរាមនោះពេលគំនរសំរាមនោះឆេះឡើងជនរងគ្រោះបានដើរចូលបណ្តាលឲ្យឆេះស្លាប់នៅក្នុងភ្នួកភ្លើងនោះ។
តាមការពិនិត្យរបស់លោកគ្រូពេទ្យតុលាការនិងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងសាក្សីជុំវិញកន្លែងកើតហេតុបានសន្និដ្ដានថាពសពិតជាស្លាប់ដោយសាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ