រថយន្ត

ចិនប្រកាសប្រមូលរថយន្តអគ្គិសនីខ្លួន ៥,០០០គ្រឿងចូលរោងចក្រវិញ ដោយសារបញ្ហាផ្ទុះឆេះអាគុយ

BY
Khmernote Media
June 28, 2019

ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីឈានមុខមួយរបស់ចិនគឺក្រុមហ៊ុន NIO ​បានប្រកាសប្រមូលរថយន្តប្រភេទ ES8  ប្រភេទ SUV ត្រលប់មកកាន់ក្រុមហ៊ុនវិញ ដើម្បីត្រួតពិនិត្យសាជាថ្មី ក្រោយមានរបាយការណ៍បង្ហាញថា រថយន្តប្រភេទនេះមានបញ្ហាផ្ទុះឆេះអាគុយរបស់វា។ តាមសេចក្តីសេចក្តីប្រកាសរបស់ក្រុមហ៊ុន NIO​ បានបញ្ជាក់ថា​ រថយន្ត ES8 ដែលមានបញ្ហានោះគឺជារថយន្តដែលផលិតនៅក្នុងចន្លោះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ១៩​ ខែ តុលា ឆ្នាំ ២០១៨  ហើយរថយន្តប្រភេទដដែលនេះ ដែលផលិតនៅថ្ងៃខែផ្សេងពីនេះគឺពុំមានបញ្ហានោះទេ។

តំណាងក្រុមហ៊ុន NIO បានឲ្យដឹងផងដែរថា រថយន្តដែលមានបញ្ហាទាំងអស់នោះមានប្រមាណជា ៥,០០០ គ្រឿង ហើយក្រុមហ៊ុននឹងត្រូវការពេលប្រហែលជា ២ ខែ ដើម្បីដោះស្រាយបញ្ហានេះជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។ ឥរិយាបថនេះត្រូវបានអតិថិជនរបស់ក្រុមហ៊ុន NIO​ សរសើរថា គឺជាការទទួលខុសត្រូវដ៏ខ្ពស់មួយរបស់ក្រុមហ៊ុនផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: