ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនតំបន់ Kagoshima របស់ជប៉ុនត្រូវបានគេប្រកាសឱ្យជម្លៀសចេញភ្លាមៗ បន្ទាប់ពីមានការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាការបាក់ដី

    BY autoadmin June 28, 2019
    ប្រជាជនតំបន់ Kagoshima របស់ជប៉ុនត្រូវបានគេប្រកាសឱ្យជម្លៀសចេញភ្លាមៗ បន្ទាប់ពីមានការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាការបាក់ដី

    យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK បានឱ្យដឹងថា អ្នកស្រុកនៅផ្នែកខ្លះតំបន់ Kagoshima ភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានគេណែនាំឱ្យជម្លៀសចេញភ្លាមៗ ខណៈភ្លៀងធ្លាក់ខ្លាំងអាចបង្ករឱ្យមានការរអិលបាក់ដី។ ក្រុង Aira បានចេញសេចក្តីណែនាំស្តីពីការជម្លៀសនេះ ដែលវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត ទី២ នៃកម្រិតទាំង ៥ ដំណាក់កាល (កម្រិតអាសន្ន) ទៅដល់ប្រជាជនប្រមាណ ១,១៨៩នាក់ នៅក្នុងគ្រួសារចំនួន ៦២៥ ដែលនៅក្នុងសង្កាត់ Kamimyo, Shimomyo និង Oyama ក្នុងព្រឹកថ្ងៃសុក្រនេះ។ ទីក្រុងនៃតំបន់ Kagoshima ត្រូវបានគេប្រកាសឱ្យជម្លៀសគ្រប់តំបន់ទាំងអស់ លើកលែងតែសង្កាត់ Kiire ៕

    អត្ថបទ៖ លីដា

    Share This Post: